ដោយៈយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រ Propertyarea.asia

ភ្នំពេញៈ ការមិនបញ្ជូនអាវុធ មិនមែនមានន័យថា បណ្តាលោកខាងលិចនៅស្ងៀម និងគ្មានឥទ្ឋិពលលើសង្រ្គាម ដែលពួកគេបានរៀបចំជាសេនារីយោឡើងរាប់ឆ្នាំមកហើយ ដើម្បីបង្ខំចិត្តមេដឹកនាំរុស្ស៊ីនោះទេ។

ប្រវត្តិសាស្រ្តដ៏ជូរចត់ ស្ទើរដូចរឿងមួយពាន់មួយយប់ រហូតដល់សហភាពសូវៀត ត្រូវបានបំបែកដូចការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ បានស្ថិតនៅក្នុងការចងចាំ ក្នុងប្រវត្តិសាស្រ្តរបស់មេដឹកនាំរុស្ស៊ី(វ្លាឌីមៀ ពូទីន) ដែលលោកបានចរិកទុកចិត្ត និងបានហៅវាថា "ជាមហន្តរាយផ្នែកភូមិសាស្រ្ត នយោ​បាយ ដ៏អាក្រក់បំផុតប្រចាំសតវត្សរ៍ទី២០"។

តើលោកពូទីន នឹងឈ្នះសង្រ្គាមនេះឬទេ?
បើផ្អែកតាមអំណាចសព្វាវុធ និងអាវុធមហាប្រល័យ រុស្ស៊ីពិតជាមានសមត្ថភាពខ្ពស់់ ក្នុងការទទួលបានជ័យជម្នះ នៅក្នុងសង្រ្គាមនេះ បើសិនជារុស្ស៊ីប្រើប្រាស់គ្រាប់បែបនុយក្លេអ៊ែរ ដើម្បីបញ្ចប់នូវវិបត្តិដ៏ធ្ងន់់ធ្ងរនដើម​សត​វត្សរ៍ទី២១នេះ។

ប៉ុន្តែតើសេដ្ឋកិច្ចរុស្ស៊ីនឹងងដួលរលំឬយ៉ាងណា ប្រាកដណាស់ សេដ្ឋកកិច្ចរុស្ស៊ី នឹងដួលររលំក្រោយបញ្ចប់សង្រ្គាមនេះ ព្រោះអាមេរិក និងបណ្តាមេដឹកនាំលោកខាងលិច បានកាត់បណ្តាញទូទាត់សាច់ប្រាក់សកល ឬហៅកាត់ថា SWIFT របស់រុស្ស៊ីចេញរួចទៅហើយ។

ដំណើរដ៏វែងឆ្ងាយ ការចចារបាននិងកំពុងចាប់ផ្តើម ប៉ុន្តែលទ្ឋភាពនៃការជាប់គាំង លើការចចារនេះអាចកើតមានឡើង ហើយមានលទ្ឋភាពតិចតួចណាស់ ដែលរុស្ស៊ីនឹងសម្រេចបានជោគជ័យតាមអ្វី ដែលពួកគេចង់បាន ដោយសារ ទី១ ប្រធានាធិបតីអ៊ុយ ក្រែនដែលជាអតីតអ្នកកំប្លែងម្នាក់ មិនស្គាល់ពីខ្លួនឯងជាអ្នកណាឡើយ ទី២ រុស្ស៊ីនឹងអាចទាមទារឲ្យអ៊ុយ ក្រែនស្ថិតក្នុងប្រទេសរណបរបស់ខ្លួន ទី៣ រុស្ស៊ីនឹងឲ្យអ៊ុយ ក្រែនសងលើការចំណាយសព្វាវុធនានារបស់រុស្ស៊ី ក៏ដូចជា ការខាងបង់សេដ្ឋកិច្ចរបស់ខ្លួន។

ទី៤ បណ្តាមេដឹកនាំលោកខាងលិច បាននិងកំពុងប្រើប្រាស់មធ្យោ​បាយដោយប្រយោល ដើម្បីកំទេចរុស្ស៊ី តាមរយៈគោលនយោបាយសេដ្ឋកិច្ច កាទូត និងការបញ្ជូនសព្វាវុធឲ្យមេដឹកនាំអ៊ុយ ក្រែន។

តើលទ្ឋភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរ លើអ៊ុយក្រែននឹងកើតមានឬទេ?
ផ្ទៃមេឃលើទឹកដីអ៊ុយ ក្រែនកំពុងផ្លាស់ប្តូរព៌ណហើយ ខណៈលោកវ្លាឌីមៀ ពូទីនបានបញ្ជាឲ្យរដ្ឋមន្រ្តីការពារជាតិ និងកងទ័ពដែលធ្វើការនៅផ្នែកអាវុធនុយក្លេអ៊ែរត្រៀមខ្លួន ដើម្បីប្រើប្រាស់អាវុធនេះលើទឹកដីអ៊ុយ ក្រែន។

លទ្ឋភាពនៃការប្រើប្រាស់អាវុធនុយ ក្លេអ៊ែរនឹងកើតមានឬទេ? តើប្រទេ​ស និងប្រជាជនអ៊ុយក្រែន នឹងក្លាយជាប្រទេសរងគ្រោះ ដោយគ្រាប់​បែកនុយ ក្លេអ៊ែរទី២ បន្ទាប់ពីប្រទេសជប៉ុនឬទេ? ចម្លើយពិតជាអាចកើតមាន ក្រោមហេតុផលមួយចំនួនដូចជា ទី១ ប្រសិនជាការចចាបរាជ័យ ហើយមេដឹកនាំអ៊ុយ ក្រែននៅតែគឃ្លើន ទី២ បើសិនជាមានការលូកដៃ និងវាយប្រហារកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ពីលោកខាងលិចលើរុស្ស៊ី ទី៣ រុស្ស៊ីនឹងមិនព្រមចុះចាញ់សង្រ្គាមនេះនោះទេ មិនព្រមចុះចាញ់ជាដាច់ខាត ព្រោះការចុះចាញ់សង្រ្គាមនេះ ស្មើនឹងរុស្ស៊ីដក
កាំបិតមកចាក់ដើមទ្រូវខ្លួនឯង។

ទី៤ ដើម្បីបញ្ចប់សង្រ្គាមនេះ ដោយយកប្រៀបឈ្នះ តាមរយៈការចចា ដោយដាក់អ៊ុយ ក្រែនជារដ្ឋរណបរបស់ខ្លួន ដែលគ្មានកងទ័ព និងត្រូវសងសំណងទាំងអស់ដល់រុស្ស៊ី ដូចគ្នានឹងអាមេរិកធ្វើជាមួយប្រទេសជប៉ុន និងទី៥ រុស្ស៊ី គ្មានពាក្យណាមួយក្នុងវចនានុក្រមព្រម "ចុះចាញ់"នោះទេ។ ការចុះចាញ់សង្រ្គាមនេះ រុស្ស៊ីនឹងស្ថិតក្រោមការគំរាមកំហែង និងក្លាយជារដ្ឋរណបពួកលោកខាងលិចមិនលែង។

តើសង្រ្គាមលោកលើកទី៣នឹងផ្ទះឬទេ?
បណ្តាអ្នកវិភាគសង្រ្គាម អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកវិភាគដទៃទៀត ទំនងជាមិនហ៊ានបដិសេធពីលទ្ឋភាព កើតមានសង្រ្គាមលោកលើកទីបី១០០ភាគរយនោះទេ។

ធ្លាប់មានអតតីតកាលដ៏ឈឺចាប់ ក្នុងអំឡុងសង្រ្គាមលោកលើកទី២ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយ ក្រែននាពេលនេះ គឺជាការរុញឲ្យទាល់ច្រក "លោកវ្លាឌីមៀ ពូទីន"បាននិយាយរួចហើយថា "មេដឹកនាំអាមេរិក និងលោកខាងលិច ជាអ្នកបង្ខំំគាត់ឲ្យទាល់ច្រក"។

សារដ៏មុតស្រួចនេះ មានន័យថា លោកមិនចង់បង្កសង្រ្គាមទេ ប៉ុន្តែការអនុញ្ញាត្តឲ្យអ៊ុយ ក្រែនជាចូលជាសមាជិកណាតូ ស្មើនឹងអនុញ្ញាត្តឲ្យសត្រូវចូលមកដល់របងផ្ទះរបស់ខ្លួន ហើយដែនអធិបតេយ្យរបស់ខ្លួនមួយចំនួននឹងត្រូវបាត់បង់។

សង្រ្គាមលោកលើកទី៣ នឹងអាចធ្វើឲ្យប្រទេសមួយចំនួនបាត់ពីផែន ទីពិភពលោក ប្រសិនជាវាកើតមានឡើង ហើយលទ្ឋភាពតើវាកើតមានឡើងឬអត់ វាអាស្រ័យលើកត្តាសំខាន់ៗមួយចំនួនដូចជា ទី១ បើអ៊ុយក្រែន អាមេរិក អឺរ៉ុបជាសម្ព៏័ន្ឋរបស់ណាតូនៅបន្តគឃ្លើន ទី២ ប្រសិនជាពូទីន សម្រេចចិត្ត វាយប្រហារប្រទេសណាមួយទៀត ដែលជាសមាជិករបស់អង្គការណាតូ ទី៣ ប្រសិនជាប្រទេសណាមួយលូកដៃ ជួយដល់ប្រទេសរុស្ស៊ី យ៉ាងពេញលេញដូចជា ចិន កូរ៉េខាងជើងជាដើម។

ទី៤ បើសិនជាលោកប្រធានាធិបតីវ្លាឌីមៀ ពូទីនមើលឃើញពីលទ្ឋ​ភាពថា ប្រទេសរបស់ខ្លួននឹងដួលរលំ ឬប្រឈមនឹងការបាត់បង់ពីផែនទីពិភពលោក។

ទឹកដល់ច្រមុះរុស្ស៊ីហើយ ខណៈអ៊ុយក្រែន កំពុងស្ថិតនៅលើខ្សែដែកគេកំពុងចងព្យួរនៅលើភ្នំភ្លើង ក្នុងពេលដែលមេដឹកនាំប្រទេសនេះ ត្រឹមជាអ្នកកំប្លែងម្នាក់ ដែលត្រូវបានជ្រើសរើស ដោយមនោសញ្ចេតនា ច្រើនជាង ប្រើប្រាស់បញ្ញាដើម្បីវិនិច្ឆ័យ៕