ដោយៈគង់ សូរិយា

កំពង់ស្ពឺៈ គំរោងផ្ទះលំហែរ តម្លៃសមរម្យGreen Zone Residenceបាន និងកំពុងទទួលបានការចាប់អារម្មណ៍ និងទិញច្រើនពីអ្នកចង់បានផ្ទះលំហែរនៅជាយក្រុងភ្នំពេញ។

គំរោងលំនៅដ្ឋានផ្សារភ្ជាប់ជាមួយធម្មជាតិ សួនកំសាន្ត កន្លែងហាត់ប្រាណ និងម៉ូតផ្ទះនិមួយៗត្រូវបានរចនាឡើង សម្រាប់ការលំហែរ អាំងសាច់BBQ និងសំរាកប្រកបដោយផាសុខភាព បាននិងកំពុងសាងសង់យ៉ាងសកម្ម ដើម្បីឆ្លើយតបតម្រូវការអតិថិជន។

លោកឧកញ៉ាម៉ន សុខាប្រធានក្រុមប្រឹក្សាភិបាលនៃគំរោងGreen Zone Residenceបានមានប្រសាសន៍ឲ្យដឹងថា ការវិនិយោគលើវិស័យអចលនទ្រព្យបាននិងកំពុងប្រែប្រួល ពិសេសទីផ្សារដីឡូត៍ និងផ្ទះលំហែរ ដោយការការរីកចម្រើន នៃជីវភាពប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាជនមានលទ្ឋភាពទិញផ្ទះលំហែរកាន់តែច្រើន សម្រាប់ការកំសាន្តនាពេលចុងសប្តាហ៍។

លោកបន្តថា "គំរោងGreen Zone Residenceបាននិងកំពុងអភិវឌ្ឍន៍៍ឡើង ឆ្លើយតបនឹងតម្រូវការ និងរសនិយមរបស់ប្រជាពលរដ្ឋ ដែលកាន់តែស្រលាញ់ធម្មជាតិ និងចង់ផ្សារភ្ជាប់ជីវិតជាមួយធម្មជាតិ"។ លោកបន្តថា "លំនៅដ្ឋានរបស់យើងបានរចនាឡើងយ៉ាងពិសេស សំរាប់ការលំហែ​រជាលក្ខណៈគ្រួសារ និងផ្តល់់ការរស់នៅប្រកបដោយ ផាសុខភាពជាចម្បង"។

លំនៅដ្ឋាននៃគំរោងGreen Zone Residenceមានតម្លៃជាងពីរម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ជាតម្លៃមួយសមស្របនិងសម័ក្តិសម សម្រាប់អ្នកមានជីវភាពមធ្យម និងលើសមធ្យម។

ចង់បានលំនៅដ្ឋានបែបនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ០១២ ៩៩៩ ៦៨៧, ០១០ ៥៩៩ ៥៨៧៕