ដោយៈ គង់ សិរីជេស៊ីកា

ភ្នំពេញ/កណ្តាលៈ អ្នកវិនិយោគក្នុងស្រុកធំៗជាច្រើន បានចាប់ផ្តើមមានភាពសុទិ​ដ្ឋិនិយមឡើងវិញ ដោយបានបោះទុនវិនិយោគសាងសង់បុរីធំៗ តម្លៃរាប់លានដុល្លារអាមេរិកនៅតាមតំបន់ផ្លូវជាតិសំខាន់ៗ ដែលកៀកនឹងក្រុងភ្នំពេញ។

បុរីដែលសាងសង់ទាំងនោះ រូមមានបុរី Mekong City ស្ថិតនៅលើផ្លូវជាតិលេខ៦អា ដែលវិនិយោគដោយលោកឧកញ៉ាជាម ឃុនណាត និងចូលរួមជាអធិបតីភាពដោយលោកបណ្ឌិតហ៊ុន ម៉ាណែតអគ្គមេបញ្ជាការកងទ័ពជើងកោក។

បុរី Hi Tech នឹងបើកសម្ភោធគំរោងរបស់ខ្លន នៅក្នុងឃុំជ្រោយអំពិល ស្រុកកៀនស្វាយ លើផ្ទៃដី១២ហិកតា ដែលបុរីនេះ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ធ្នូខាងមុខនេះ។