ដោយៈសហការី

កណ្តាលៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមហ៊ុនខេអេច លែន និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះកិច្ចព្រមព្រៀងមួយ ស្តីអំពីការផ្គត់ផ្គង់ទឹកស្អាតសម្រាប់គម្រោងក្រុងថ្មីដីមាសសំរោងលើ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ឲ្យបានរួចរាល់ជាស្ថាពរនាចុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។

ការតបណ្តាញទឹកស្អាតនេះ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ដែលបានទិញ និងមានបំណងចង់ទិញដីឡូតិ៍ពីក្រុមហ៊ុនផ្ទាល់។

ក្រុមហ៊ុនខេអេច លែន ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍លើគម្រោងក្រុងថ្មីដីមាសសំរោងលើ ដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៥១ លើផ្ទៃដីសរុបប្រមាណ៥០ហិកតា និងជាគម្រោងទី៦របស់ខ្លួនផងដែរ ក្រោយពីទទួលបានជោគ​ជ័យ និងមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។

ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ដែលបានវិនិយោគលើដីឡូតិ៏ និងលំនៅដ្ឋាននៅគម្រោង ក្រុងថ្មីដីមាសំរោងលើ ក្នុងទឹកដីខេត្តកណ្តាលនេះ ក្រុមហ៊ុនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលរួមមានដូចជា៖ ផ្លូវបេតុងខ្វាត់ខ្វែងក្នុងគម្រោង ប្រព័ន្ធទឹកស្អាត និងប្រព័ន្ធអគ្គីសនីជាដើម។

អតិថិជនដែលបានវិនិយោគលើដីឡូតិ៍ និងលំនៅដ្ឋាននៅគម្រោងក្រុងថ្មីដីមាសសំរោងលើ នៅស្រុកអង្គស្នួល ខេត្តកណ្តាល នឹងទទួលបានការផ្គត់ផ្គង់ទឹកស្អាត ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយផ្ទាល់តែម្តង៕