ដោយៈគង់ សូរិយា
ភ្នំពេញៈ បុរីGB Residence ដែលកំពុងដំណើរការសាងសង់ និងលក់ជូននូវលំនៅដ្ឋានប្រណីត ជាច្រើនជម្រើសសម្រាប់ការរស់នៅ និងការវិនិយោគល្អបំផុតសម្រាប់អតិថិជន។

គំរោងនេះ មានទីតាំងស្ថិតនៅក្នុងភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីផ្សារទំនើប AEON Mall៣ ជាគម្រោងមានគុណភាព ដោយមានការសិក្សាយ៉ាងច្បាស់លាស់ ដោយមានការសាងសងតាមស្តង់ដាបច្ចេកទេសសំណង់ ប្រើប្រាស់សំភារះមានគុណភាពល្អ និងធានាប្រើបានរយះពេលយូរ និងផ្តល់នូវគេហដ្ឋានរចនាពោពេញដោយគុណភាព ប្រណិតភាព និងស៊ីវិល័យ។

ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី ផ្លូវថ្នល់ សួនច្បារ ប្រព័ន្ធទឹក ភ្លើង និងរុក្ខជាតិដើមឈើបៃតងខាងមុខផ្ទះ តាមបណ្តោយផ្លូវបុរី យ៉ាងស្រស់បំព្រងតាមបែបធម្មជាតិ។ ប្រព័ន្ធរំដោះទឹក ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ធ្វើអោយចរន្តទឹកហូរបានលឿនមិនរាំងស្ទះ។

ទន្ទឹមនឹងនេះ បុរីក៏យកចិត្តទុកដាក់លើគ្រប់ចំណុច នៃការសាងសង់ ចាប់ពីផ្នែកមូលដ្ធានគ្រឿងបង្គំ នៃសំណង់រហូតដល់ការងារដេកគ័រ បំពាក់គ្រឿងទាន់សម័យ និងសន្សំសំចៃភ្លើនិងគុណភាព ក៏ដូចជាសោភ័ណភាពដ៏ស្រស់ស្អាត នៃគម្រោងទាំងមូលដែរ។

អ្នកវិនិយោគបុរី GB Residence លោកឧកញ៉ាតាំង គួងហាវ បានមានប្រសាសន៍ឲ្យដឹងកន្លងមកថា លោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាព ប្រណិតភាព និងភាពស៊ីវិល័យ ដោយសារមើលឃើញសក្តានុពល និងភាពរីកចំរើនដ៏ឆាប់រហ័សនៅជុំវិញតំបន់នេះ ជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ហើយមិនឆ្ងាយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។
លោកឧកញ៉ាបានបន្តថា "ជាមួយនឹងការរចនាលំនៅដ្ឋាន មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុកភាព"។

ទនាក់ទំនងលេខទូរសព្ទ៖ 077/070/066 363 005 សម្រាប់ការសាកសួរព័ត៌មានបន្ថែម និងការណាត់ជួប។
ទតាំង: ស្ថិតនៅជិតនឹងផ្លូវក្រវ៉ាត់ក្រុងទី៣ មានចម្ងាយត្រឹមតែ២.៤គមប៉ុណ្ណោះពីរង្វង់មូលកួរស្រូវ ។ https://maps.app.goo.gl/wBoNnmoPBP1GDb4r9៕
No comments:
Post a Comment