ដោយៈ សុផារី
ភ្នំពេញៈសម្ដេចតេជោ ហ៊ុន សែន បានប្រកាសបើកដំណើរការប្រទេសកម្ពុជាឡើងវិញលើគ្រប់វិស័យចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្ដិភាព។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាការប្រកាសបើកដំណើរការប្រទេសកម្ពុជាឡើងវិញនិងការរស់នៅកូវីដ១៩ ដោយសារកត្តាចំនួន៤ដូចជា ទី១. អត្រាចាក់វ៉ាក់សាំង: កម្ពុជាសម្រេចបានជោគជ័យ លើការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជម្រុញ ក្នុងដូសជម្រុញចាក់បានជិត២លាននាក់។ នេះកាត់បន្ថយអត្រាមរណភាពនិងការវិវត្តន៍ឈានទៅកាន់ធ្ងន់ធ្ងរឬការឆ្លង។
ទី២ កម្ពុជាបាននិងកំពុងបញ្ជាទិញថ្នាំព្យាបាលជំងឺកូវីដ១៩ ពីសហរដ្ឋអាមេរិកចំនួន៥ម៉ឺន ដែលមានតម្លៃសរុប២,៥លានដុល្លាសហរដ្ឋអាមេរិក។
សម្តេចបានមានប្រសាសន៍ថា "របស់នរណាក៏ដោយឱ្យតែមានប្រសិទ្ធភាព អាចជួយជីវិតប្រជាជនខ្មែរបាន យើងទិញ"។ សម្តេចបានបន្តថា "ដូច្នេះមិនមានអ្វីសូញសាញទេបញ្ជាទិញ។
៣. តាមរយៈបទពិសោធន៍កន្លងមក អាជ្ញាធរមានការយល់ដឹងកាន់តែច្បាស់អំពីជំងឺនេះនិងអំពីរបៀបគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលនៃជំងឺនេះក្នុងទ្រង់ទ្រាយធំ។
៤. បច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើន បានយល់ដឹងកាន់តែច្រើនអំពីជម្ងឺកូវីដ១៩ ក៏ដូចជារបៀបការពារខ្លួន និងការរស់នៅជាមួយកូវីដ១៩តាមគន្លងប្រក្រតីភាពថ្មី និងរបៀបនៃការព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះដោយខ្លួនឯង។
សម្ដេចតេជោ ហ៊ុន សែនបានថ្លែងថា ក្នុងរយៈពេល២ឆ្នាំនេះ ឧស្សាហកម្មដំណើរការធម្មតា មិនត្រឹមតែធម្មតាសម្រាប់រោងចក្រចាស់ទេ រោងចក្រថ្មីចូលមកថែមទៀត បង្កើតការងារបានមិនតិចទេ វិស័យកសិកម្មផលិតបានលើសផែនការកំណត់ កម្ពុជាមិនខ្វះស្រូវអង្ករទេ វិស័យកសិកម្ម តែបញ្ហាសេវាកម្ម ការលក់ដុំលក់រាយ បាត់បង់ធំបំផុតគឺទេសចរណ៍"៕
No comments:
Post a Comment