ដោយៈសុជាតា
ភ្នំពេញៈ បន្ទាប់ពីពន្យាលពេលអស់ជាច្រើនឆ្នាំ ផ្សារទំនើបខ្នាតអន្តរជាតិមួយ Phnom Penh Mega Mallស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ីរំពឹងថា នឹងបើកដំណើរការនៅចុងឆ្នាំ ២០២២ ខាងមុខនេះ។
ផ្សារទំនើបដែលមានកម្ពស់ ១១ជាន់ លើទំហំផ្ទៃដីសរុប៧៣ ពាន់ម៉ែត្រការ៉េ ដែលត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Hassan Cambodia development នៅទីតាំងយុទ្ធសាស្រ្តដែលជាចំនុចប្រសព្ធរវាង ខណ្ឌទួលគោក ខណ្ឌប្រាំពីរមករា និងខណ្ឌ ដូនពេញ ដែលជា បណ្តុំអាគារពាណិជ្ជកម្ម អាគារស្នាក់នៅ សាកលវិទ្យាល័យ និងវិមានរដ្ឋាភិបាល។
លោក Michael Vong អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Grow Retail Asia ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ សម្រាប់ការបើកជាផ្លូវការនូវទីផ្សារ Phnom Penh Mega Mall បានបញ្ជាក់ប្រាប់ Property area asia នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២១ ថា ក្រុមហ៊ុនបានកំពុងប្រើប្រាស់វិធីសាស្រ្តរូម ក្នុងការត្រួតពិនិត្យ និងវិភាគបទពិសោធន៍ប្រើប្រាស់ ព្រមទាំងឥរិយាបថប្រើប្រាស់របស់អតិថិជនផងដែរ។
លោកបន្តថា "Phnom Penh Mega Mall មានផែនការរៀបចំរចនាសម្ពន្ធ ដើម្បីប្រើប្រាស់ទុន សម្រាប់បំពេញនូវតំរូវការអ្នកប្រើប្រាស់ ព្រមទាំងដៃគូសហការ និងអ្នកចាប់ផ្តើមអាជីវកម្មផងដែរ"។
លោកពន្យល់បន្ថែមទៀតថា ការពន្យាពេលបើកទីផ្សារនេះរហូតដល់ឆ្នាំ ២០២២ ដោយសារតែ វិបត្តិ Covid 19 ដែលធ្វើអោយប៉ះពាល់ ដល់ចក្ខុវិស័យខាងវិស័យលក់រាយ ដោយអ្នកប្រតិបត្តិករជាច្រើន ប្រឈមមុខសំពាធ ប្រសិនបើម្ចាស់អាជីវកម្មបន្តនូវផែនការបើកទីផ្សារមុនវិបត្តិCovid19 នេះ។
លោកបន្តថា "ការពន្យាពេលនេះ បានបង្ហាញនូវឱកាសសម្រាប់យើង ក្នុងការកែសម្រួលនូវយុទ្ធសាស្រ្តទីផ្សារ និងម៉ូដែលអាជីវកម្ម ជាមួយនឹងផ្លាស់ប្តូរជីវិតស៊ីវិល័យបែបថ្មី"។
សម្រាប់អតិថិជនគោលដៅសម្រាប់ទីផ្សារនេះ គឺអ្នកនៅទីក្រុងជាពិសេសអ្នកតាំងទីលំនៅតាម តំបន់ទីក្រុងរណប Phnom Penh City និងរួមបញ្ចូលអ្នកនៅតំបន់ទួលគោកដែលមានប្រមាណ៤២,៦០០គេហដ្ឋាន និងប្រាក់ចំណូលគ្រួសារប្រមាណ២១០០ ដុល្លារក្នុងមនុស្សម្នាក់ ក្នុងមួយឆ្នាំផងដែរ។
ផ្សារទំនើបខ្នាតធំនេះ នឹងមានទិកន្លែងបោះប៊ូលប្រមាណ៣០រន្ធ រោងកុនចំនួន៩ ព្រមទាំងអាគារម្ហូបអាហារ និងសម្រាប់ក្មេងលេងផងដែរ។ ជាមួយគ្នានេះ ផ្សារទំនើបនេះ នឹងមានចំណតធំទូលាយសម្រាប់រថយន្ត នឹងទទួលបាន១៥០០គ្រឿង និង ម៉ូតូប្រមាណ ១៥០០០គ្រឿងផងដែរ៕
No comments:
Post a Comment