ដោយៈសុជាតា
អន្តរជាតិៈ បច្ចេកវិទ្យាស្អាត ដែលជាបែងចែករចនាសម្ពន្ធអ៊ីនធឺណែត 5 G នឹងត្រូវរំពឹងទុកថាដើរតួនាទីដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចថៃនាពេលអនាគត នេះបើយោងតាមក្រុមហ៊ុន ប្រឹក្សាយោបល់ Mc Kinsey។
សូម្បីតែមុនវិបត្តិសកល សក្តានុពលចំរុះរវាងបច្ចេកវិទ្យាជាន់ខ្ពស់ ខាងផ្នែកកុំព្យូទ័រ និង បច្ចេកវិទ្យាវៃឆ្លាតបានបង្កើត នូវបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ហើយវិបត្តិ Covid 19 នេះ បានធ្វើអោយធ្វើអោយរីកចំរើនខាងបច្ចេកវិទ្យាទាំងនេះ។ នេះបើយោងលោក Harry Seip ដែលជាដៃគូនៅឯការិយាល័យ MC Kinsey នៅទីក្រុងបាងកក និងប្រធានអនុវត្តការវិភាគ និង ឌីជីថលនៅប្រទេសថៃ។
ប្រទេសថៃនឹងទំនងនឹងឃើញបច្ចេកវិទ្យាចំរុះ ជាជាងនិន្នាការលំដាប់ខ្ពស់តែមួយសម្រាប់សេដ្ឋកិច្ចនៅពេលអនាគត។
បច្ចេកវិទ្យាដំបូងនោះ គឺបច្ចេកវិទ្យា ស្អាត ដែលផ្តោតជាសំខាន់ថាមពលស្អាត ព្រមទាំងសម្ភារៈ និងដំណោះស្រាយដែលជាជួយដល់បរិស្អាត។
លោក Seip បានលើកឡើងថា បច្ចេកវិទ្យាស្អាត មិនត្រឹមតែជំរុញអោយសាធារណជន និងវិស័យឯកជន ដើម្បីគាំទ្រផែនការអភិវឌ្ឍថាមពលផ្សេងទៀត របស់ប្រទេសថៃ ពីឆ្នាំ២០១៥ រហូតដល់២០៣៦និង ជំរុញលើកទឹកចិត្ត ប្រទេសថៃក្នុងការក្លាយទៅជាតំបន់ផលិតរថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ដែលធ្វើអោយបង្កើតឱកាសអាជីវកម្មថ្មី និងការងារបន្ទាប់វិបត្តិរាលត្បាត Covid 19។
មានការសិក្សាជ្រាវស្រាវសេដ្ឋកិច្ច នៃវិស័យសាធារណៈ ក្នុងការចំណាយថាមពលបច្ចេកវិទ្យាបានបង្ហាញអោយដឹងថា ការចំណាយលើថាមពលកកើតឡើងវិញ អាចបង្កើតការងារ៥ដងក្នុងមួយលានដុល្លារ ជាជាងការវិនិយោគទៅលើប្រេងឥន្ធនៈ។
បើយោងតាមសិក្សា តំរូវការថាមពលនៅតំបន់ នឹងរំពឹងកើនឡើងស្ថិតស្ថេរនៅរយៈពេលយូរ និងថាមពលស្អាត នឹងដើរតួនាទីដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចថៃ។
ស្ថាប័នហិរញ្ញវត្ថុថៃជាច្រើន គឺបង្កើនការយកចិត្តទុកដាក់ទៅលើហិរញ្ញវត្ថុគាំទ្រ។ ហើយប្រតិបត្តិថៃ នឹងបញ្ចុះបញ្ចូលការវិនិយោគបៃតង ហើយវិស័យដឹកជញ្ចូនប្រទេសថៃនឹងផ្តល់ជម្រើសស្អាតជាងមុន។
បច្ចេកវិទ្យាទីពីរ នឹងសំលឹងមើលការបែងចែកហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតទៅ Cloud និង Edge Computing។
វិបត្តិសកលនេះ បានជំរុញអោយការបង្កើតឡើងនូវវិស័យឌីថជីថល នៅក្នុងប្រទេសថៃ ស្របពេលប្រជាជនបានបង្កើន ឧបករណ៍អនឡាញសម្រាប់ការងារឆ្ងាយ ការដោះដូរអាជីវកម្ម ការប្រើប្រាស់ ការថែរក្សាសុខភាព និងការទាក់ទងសង្គម។
នៅក្នុងប្រទេសថៃ ការវិនិយោគនៅទីផ្សារមជ្ឍមណ្ឌលទិន្នន័យ នឹងរំពឹងទុកការកើនឡើង៨ភាគរយ រហួតដល់៧០០បាតលាននៅត្រឹមឆ្នាំ ២០២៦ ខាងមុខនេះ។
ការអភិវឌ្ឍជំហានទីបី គឺ អ៊ីនធឺណែតកម្រិត5 G ដែលនឹងផ្តល់អោយវិបត្តិជាឱកាសសម្រាប់តំរូវការកើនឡើង ពីសំណាក់កម្មករ អ្នកប្រើប្រាស់ អង្គការ និងអ្នកជំនាញវិជ្ជាជីវៈ៕
No comments:
Post a Comment