ដោយៈសុជាតា
សឹង្ហបុរីៈ ព្រលានយន្តហោះលំដាប់កំពូលរបស់ពិភពលោក Changi របស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះប្រាក់ចំណូលជាលើកដំបូង សម្រាប់ឆ្នាំសាពើពន្ធដែលបញ្ចប់នៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០២១។

ជាមួយនឹងអ្នកធ្វើដំណើរមានត្រឹមតែ១,១លាននាក់ បានឆ្លងកាត់ប្រទេសនេះ ដោយសារតែវិបត្តិ Covid19 ដែលប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាស។
តួលេខអ្នកដំណើរនេះ បានតំណាងអោយការធ្លាក់ចុះ៩៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ទំហំទឹកប្រាក់ខាតបង់ចំពោះភាគហ៊ុនិក គឺមានប្រមាណ៩៥៤លានដុល្លារ សីង្ហបុរី ( ៧០៨ លានដុល្លារ) ពោលគឺធ្លាក់ចុះប្រមាណ៤៣៥លានដុល្លារសិង្ហបុរី ( ៣២៣ លានដុល្លារ)នៅឆ្នាំហិរញ្ញវត្ថុ២០១៩ និង២០២០ កន្លងទៅនេះ។

បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Chagi Airport បានបង្ហាញអោយដឹងថា ចំនួនជើងហោះហើរបានឆ្លងកាត់ ព្រលានយន្តហោះនេះ បានធ្លាក់ចុះប្រមាណ៨០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយការលក់សម្បទានបានបាត់បង់សឹងតែ៩០ភាគរយ៕
No comments:
Post a Comment